Latest Entries »

View full article »

Advertisements

មាន​លក្ខណ​ពិសេស​មួយ​របស់​Windows​ដែល​អាច​យើង​ភ្ជាប់​ពី​Desktop​របស់​លោក​ អ្នក​ចេញ​ពី​កន្លៃង​ផ្សេងៗ​ដើម្បី​ចូល​ទៅ​រៀបចំ​ ដោយ​ផ្ទាល់​នៅ​លើ​កុំព្យូទ័រ​ផ្សេងៗ​ទៀត​។​នេះ​ជា​តួ​នាទី​មួយមាន​នៅ​ក្នុង​ Windows​7​និង​ជា​ជំនាន់​លើក​ដំបូង​ប៉ុន្តែ​វា​អាច​ប្រើ​ប្រាស់​ បាន​នៅ​ក្នុង​អំបូរ​ Linux ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​ទោះបី​ បែប​នោះ​ក្ដី​ក៏​យើង​អាច​ប្រើប្រាស់​Tool​ដ៏​ងាយ​បាន​ដែរ​ដែល​គេ​ហៅ​ថា​ Gnome-RDP​ដែល​វា​និង​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​ភ្ជាប់​រវាង​ផ្ទៃ​ Desktop​នៃ​Windows 7​ចេញ​ពី​ផ្ទៃ​Desktop​របស់​Ubuntu Linux​។​សូម​មើល​ ពី​ របៀប​អនុវត្តន៍​ដូច​ខាង​ក្រោម​៖
១-កំណត់​ដើម្បី​ឲ្យ​អាច​ភ្ជាប់​បាន​សម្រាប់​Windows​7​
ដើម្បី​អាច​ភ្ជាប់​ទៅ​កាន់​Windows7​របស់​លោក​អ្នក​បាន​លោក​អ្នក​ត្រូវ​តែ​ ចូល​ទៅ​កំណត់​តួនាទី​សម្រាប់​ភ្ជាប់​Desktop​ដែល​មាន​ស្រាប់​នៅ​ក្នុង​ Windows 7​។​ដើម្បី​ចូល​ចុច​Right-click​លើMyComputer​ហើយ​រើស​យក​Properties។​នៅ​ ខាង​ឆ្វេង​ ដៃ​ចុច​លើ​ពាក្យ​ ’Remote Setting…’​។

នៅ​ក្នុង​System​ Properties​ Windows​រួច​ចុច​លើRemote​ Tab​បន្ទាប់​មក​រើស​យក​’Allow ​connection ​from​ computers​ running​ any​ version​ of​ Remote ​Desktop’​ បន្ទាប់​មក​ចុចok​ ។​

បញ្ជាក់៖លោកអ្នក​ប្រហែល​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ហើយ​ថា​ មូលហេតុ​អ្វី​បាន​ជា​ត្រូវ​តែ​ប្រើ​ជម្រើស​នេះ​ជំនួស​វិញ​ហើយ​មាន​ សុវត្ថិភាព​ ច្រើន​កម្រិត​ត្រូវ​តាម​ក្រិត​ក្រំ​នៃ​ដំណើរការ​Network​ (Level)​។​ ហេតុផល​គឺ៖​Linux Desktop​មិន​ប្រើ​កម្ម​វិធី​ទំនាក់​ទំនង​Desktop​ ដូច​Windows​ទេ​ដូច្នេះ​នៅ​ក្នុង​Linux​គឺ​មិន​អាច​ធ្វើ​ដូច​Windows​បាន​ ឡើយ​។​
View full article »

ហេតុ​ផល​៣​យ៉ាង​ដែល​មុខជំនួញ​របស់​អ្នក​ត្រូវ​ការ​ Facebook Fan Page តើមាន​មនុស្ស​ប៉ុន្នាន​អ្នក​ដែល​ស្គាល់ ​Facebook? ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ Facebook ​ទទួល​បាន​អ្នក​ប្រើ​ប្រាស់​ថ្មី​រហូត​ទៅ​ដល់​ 480,000​នាក់ ​នេះ​ជា​ការ​លូត​លាស់​ដែល​មាន​ល្បឿន​លឿន​បំផុត​នៃ​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​មួយ​នេះ។​ មាន​ហេតុផល​ជា​ច្រើន ​ដែល​មុខ​ជំនួញ​របស់​អ្នក​ប្រហែល​ជា​ត្រូវ​ពិចារណា​ការ​លើ​បង្កើត​ Facebook Fan Page។
១. គ្រប់​គ្នា​នៅ​ក្នុង​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​Facebook
មាន​មនុស្ស​ច្រើន​ជាង​ 175​លាន​នាក់​បាន​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​Facebook។​ បើ​វា​ជា​ប្រទេស​មួយ​វិញ​ វា​និង​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​លំដាប់​ទី​ ប្រាំ​មួយ​នៅ​លើ​ពិភព​លោក។​ មធ្យោបាយ​ដ៏​ល្អ​ដើម្បី​ឱ្យ​មុខ​ជំនួញ​របស់​អ្នក​មាន​វត្តមាន​នៅ​លើ ​Online​ គឺ​ការ​ដំឡើង ​Facebook Fan Page។​ ចូល​ទៅ​កាន់​ http://www.facebook.com/pages/create.php ​ហើយ​ជ្រើស​រើស​ប្រភេទ​ណា​មួយ​ដែល​អ្នក​គិត​ថា​សម​ស្រប​តាម​លក្ខ័ណ​នៃ​ ប្រភេទ​ជំនួញ​របស់​អ្នក​និង​បំពេញ​តាម​ប្រអប់​នីមួយៗ​ជា​ការ​ស្រេច។

បុគ្គលិក​ណា​មួយ​ដែល​ត្រូវការ​បង្កើត​សំណុំ​ឯកសា​ផ្ទាល់​ខ្លួន​(Profile)​ ដាច់​ដោយ​ឡែកៗ​ពី​គ្នា​ដើម្បី​រៀបចំ​ធ្វើ ​Facebook Fan Page។ ​ដែល​បុគ្គលិក​នៃ​ក្រុមហ៊ុន​ឬ​អង្គភាព​របស់​អ្នក​នោះ​មាន​គណនី​របស់​ Facebook ​រួច​ហើយ​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន។ ​មិន​បាច់​បារម្មណ៍​ទេ​ គណនី​ផ្ទាល់​ខ្លួន​(personal account)​គឺ​ប្រើប្រាស់​បាន​តែ​មួយ​គត់​ដើម្បី​កំណត់​ទំព័រ​ជំនួញ​(business page)។​ គ្មាន​ព័ត៌មាន​ផ្ទាល់ខ្លួន​ណា​របស់​អ្នក​នឹង​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​ ទំព័រ​ជំនួញ​(business page)​នោះ​ទេ​។

 

 

View full article »